ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាក្រុមយុវជន(Youth Group)

ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាក្រុមយុវជន(Youth Group) នៅរសៀលថ្ងៃទី៦ ខែសីហានេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ 9The 10th AEROBIC GYMNASTICS ASIAN CHAMPIONSHIP) ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។

យោងតាមឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ក្រោយទទួលបានមេដាយប្រាក់ ១គ្រឿង នឹងមានក្រុមយុវជនកម្ពុជា ១ក្រុមទៀត ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសា Junior MP ស្របពេលក្រុមកីឡាការិនីអាយុ ១៨ឆ្នាំឡើង ក៏នឹងធ្វើការប្រកួតជម្រុះលើ Senior Trio និង Senior Group, (Qualified Senior Trio and Group) នៅរសៀលនេះផងដែរ៕

You might also like