លោក ផាង វី ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រ ក្នុងគម្រោងផែនការឆ្នាំ២០២៧ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រក្នុងគម្រោងផែនការឆ្នាំ២០២៧ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប។
ក្នុងបេសកកម្មនេះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារអន្ដរក្រសួង បានចុះផ្ទាល់ដើម្បីពិនិត្យ និងវាយតម្លៃលើប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួន ៣ កន្លែង រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងជើង និងខាងកើត ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី២) ប្រព័ន្ធធារាសាស្ត្រទំនប់អូរដងដ្រក ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ទី៣) ប្រព័ន្ធធារាសាស្ត្រទំនប់ម្កាក់ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

You might also like