ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលហិបវិញ្ញាសាប្រឡងបាក់ឌុប ប្រកបដោយសុវត្ថិភាព
ខ្លឹមសារ៖ នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហិបវិញ្ញាសាសម្រាប់ដំណើរការសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្ងៃទី១០ ខែសីហា) ត្រូវបានដឹកជញ្ជូនមកដល់ និងរក្សាទុកនៅរដ្ឋបាលខេត្តមណ្ឌលគិរី ប្រកបដោយសុវត្ថិភាព។
ពិធីទទួលនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព និងភាពតឹងរ៉ឹងបំផុតសម្រាប់សម័យប្រឡងខាងមុខ។






