បុរសម្នាក់បានលួចម៉ូតូគេចមកពីម្ដុំឬស្សីកែវ បានសម្រេច ហេីយជិះរត់គេចខ្លួន និងមានម្ចាស់ជិះដេញតាមក្រោយស្រាប់តែឃេីញជ្រុលទៅបុកឡើងខឿនចិញ្ចើមផ្លូវ បុកផ្ទប់នឹងប្រអប់ប្រព័ន្ធភ្លើង បណ្ដាលឲ្យបុកបែកក្បាលស្លាប់

ភ្នំពេញ ៖ ចោរលួចម៉ូតូ!តាមប្រភពពលរដ្ឋបានប្រាប់ថា បុរសម្នាក់បានលួចម៉ូតូគេចមកពីម្ដុំឬស្សីកែវ បានសម្រេច ហេីយជិះរត់គេចខ្លួន និងមានម្ចាស់ជិះដេញតាមក្រោយដែរ លុះមកដល់ចំណុចផ្លូវស៊ីសុវត្ថិ មុខរូបសំណាកលោកតាក្រមង៉ុយ ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្រាប់តែឃេីញជ្រុលទៅបុកឡើងខឿនចិញ្ចើមផ្លូវ បុកផ្ទប់នឹងប្រអប់ប្រព័ន្ធភ្លើង បណ្ដាលឲ្យបុកបែកក្បាលស្លាប់ នៅម៉ោង៧ព្រឹក ថ្ងៃសៅរិ៍ ទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

You might also like