រថយន្ដមួយគ្រឿង បេីកបុករទេះលក់គុយទាវ បន្តទៅបុករោងលក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ ធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ៖ បុរសម្នាក់ បេីក រថយន្ដ LEXUS LX570 រ៉េចង្កូតទៅបុករទះលក់គុយទាវ បន្តទៅបុករោងលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ រថយន្តធ្លាក់ចូលប្រឡាយកាយដាក់លូ។
ហេតុការណ៍ នេះ បាន បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល កាលពី យប់ ថ្ងៃ ទី០៧ ខែ សីហា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយផ្លូវ បេតុង ភូមិ ទួល ពង្រ សង្កាត់ ចោមចៅ ទី១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

មុនពលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តឡិចស៉ីស LX 570 ពណ៌ទឹកមាស
ពាក់ ផ្លាក លេខ ភ្នំពេញ 2AH-9666 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណមតោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ក៏បេីក រ៉េចង្កូត បុក រទេះ លក់ គុយទាវ ហេីយ បន្ត ទៅ បុក រោង លក់ ឥវ៉ាន់ របស់ ប្រជាពលរដ្ឋ បន្ថែម ទៀត ចំណែក រថយន្ដ រងការ ខូចខាត ផ្នែក ខាង មុខ និង ផ្នែក ខាង ក្រោយ ធ្លាក់ ចូល ប្រឡាយ លូ ។
ក្រោយ ពេល កេីត ហេតុ ភាគី ខាង រថយន្ដ បាន ចរចារ គ្នា ដោះស្រាយ បញ្ចប់ រឿង នៅ ហ្នឹង កន្លែង និង ស្ទូច រថយន្ដ យក ទៅ ជួសជុល ៕

You might also like