កោះកុងសែនជ័យនាវាចម្បាំងរបស់កម្ពុជា បង្ហាញអានុភាពលើលំហសមុទ្រ។
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានរំលេចលើផេកហ្វេសប៊ុករបស់សម្តេចថា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចបានចូលរួមទស្សនាការចេញហ្វឹកហ្វឺនលើកទី១ របស់នាវាFRIGATE លេខ៦២២ (កោះកុងសែនជ័យ) នៅក្នុងដែនសមុទ្រកម្ពុជា។
សូមបញ្ជាក់ថា កោះកុងសែនជ័យ ជានាវាចម្បាំងរបស់កម្ពុជា ផ្តល់ជូនដោយរដ្ឋាភិបាលចិន។ នាវានេះ បាននាំមកដល់កម្ពុជា នៅកំលុងខែមេសា ឆ្នាំ២០២៦នេះ។






