កម្ពុជា-EU បន្តចាប់ដៃគ្នារក្សារតនសម្បត្តិជាតិ! លោក ឌិត ទីណា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចុះពិនិត្យការអភិរក្សសត្វផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ
ខេត្តក្រចេះ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រតិបត្តិការអភិរក្ស «រតនសម្បត្តិជាតិ» នេះ សម្រេចបានក្រោមការសហការរវាងអគ្គនាយកដ្ឋានជលផល និងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា។
សូមជម្រាបជូនថា គម្រោងនេះផ្តោតលើការបង្កើតតុល្យភាពរវាងការការពារសត្វផ្សោត និងការលើកស្ទួយជីវភាពប្រជានេសាទ តាមរយៈការបង្កើតមុខរបរថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើផលនេសាទ និងជំរុញឱ្យសហគមន៍ចូលរួមទប់ស្កាត់បទល្មើសជលផលប្រកបដោយចីរភាព៕






