រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រឹតថេន នឹងអញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ដោយទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងឱកាសនេះអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅ តំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦នេះ។
លោកស្រីរដ្ឋមន្ត្រីនឹងចុះទស្សនកិច្ចកម្មវិធីអប់រំដែលទទួលការឧបត្ថម្ភថវិកាពីព្រឹតថេន សម្រាប់ប្រជា ពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបន្តការគាំទ្ររយៈពេលជាងបី ទសវត្សរ៍របស់ព្រឹតថេនក្នុងវិស័យដោះមិនមនុស្សធម៌។ លោកស្រីក៏នឹងអញ្ជើញទៅរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីពាណិជ្ជ កម្ម និងការវិនិយោគ កិច្ចអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។
កម្មវិធីអភិវឌ្ឍន៍ និងមនុស្សធម៌របស់ព្រឹតថេន កំពុងជួយគាំទ្រដល់សន្តិសុខ ស្ថិរភាព និងការស្ដារឡើងវិញរយៈ ពេលវែងនៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រឹតថេន ចំពោះសន្តិភាព និងវិបុលភាពប្រកបដោយចីរភាព ខណៈដែលលោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា។
ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា ដែលព្រឹតថេន កំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្ត្រ អភិវឌ្ឍន៍ទំនើបរបស់ព្រឹតថេន។ ក្នុងការចុះទស្សនកិច្ចនៅឃុំកោកប្រាសាទ លោកស្រីនឹងបានឃើញដោយផ្ទាល់ពី របៀបដែលការគាំទ្ររបស់ព្រឹតថេនជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការ សិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ព្រឹតថេនចំពោះ សន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ ២០២៥។
លោកស្រីរដ្ឋមន្ត្រីក៏នឹងជួបជាមួយអ្នកជំនាញដោះមីនពីអង្គការសប្បុរសធម៌ HALO Trust និង Apopo ផង ដែរ។ ព្រឹតថេនបានគាំទ្រការដោះមីន និងការស្ដារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជារយៈពេលជាងបិទសវត្សរ៍មកហើយ ដោយបានសម្អាតផ្ទៃដីស្មើនឹងទីលានបាល់ទាត់ចំនួន ២២៤០០ តាំងពីឆ្នាំ ២០១៤ និងបានប្រគល់ដីទាំង នោះត្រឡប់ទៅសម្រាប់ការប្រើប្រាស់ប្រកបដោយផលិតភាពវិញ។ នៅខែឧសភា កន្លងទៅ ព្រឹតថេន បាន ប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការដោះមីន និងការអប់រំអំពីហានិភ័យមិននៅកម្ពុជា ដែលនឹងជួយសម្អាតដ៏មានមិនប្រមាណជិត ១.៩៤ លានម៉ែត្រការ៉េ និងគាំទ្រគោលដៅរបស់កម្ពុជាក្នុងការក្លាយ ជាប្រទេសរួចផុតពីផលប៉ះពាល់ដោយសារមិនត្រឹមឆ្នាំ ២០៣០។
ប្រសាសន៍របស់លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៖«កម្ពុជាស្ថិតនៅចំកណ្តាលតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ព្រឹតថេន។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ី ហ្វិក ខ្ញុំបានឃើញពីរបៀបដែលការគាំទ្ររបស់ព្រឹកថេនកំពុងជួយសហគមន៍នានាឱ្យងើបឡើងវិញពី ជម្លោះ និងជួយដោះមីនដែលបង្កការគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រឹតថេន ប្តេជ្ញាគាំទ្រស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយបន្តធ្វើការរួមគ្នាដើម្បីក សាងតំបន់ដែលមានសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនេះ នៅរាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីនឹងជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីភាពជាដៃគូដ៏រឹងមាំរវាងព្រិតថេន និងកម្ពុជា ព្រមទាំងអាទិភាពរួមសម្រាប់អ នាគត។
លោកស្រីរដ្ឋមន្ត្រីក៏នឹងជួយបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអប់រំ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងពង្រឹងភាពជាដៃគូរវាងស្ថាប័ន លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងគាំទ្រការអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់កំណើននាពេលអនាគតរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ សាលារៀន និងសាកលវិទ្យាល័យអង់គ្លេសបានពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយសាកលវិទ្យា ល័យ De Montfort និង Teesside ផ្តល់កម្មវិធីសិក្សាសញ្ញាបត្រព្រឹតថេននៅកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជា ទទួលបានការអប់រំអន្តរជាតិលំដាប់ពិភពលោក៕






