អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀត ត្រូវបានសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេ លា ម៉ោង ១១:០៥នាទី នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនី យ៍ ឯក សុខ និមល ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀនដោយមាន លោកវរ សេនីយ៍ទោប៉ាន ចាន់រិទ្ធ ជា នាយ ការិយាល័យដឹកនាំកម្លាំងការិ យាល័យជំនាញឆ្មក់ បង្ក្រាបបានករណី ល ក់ចែកចាយឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ឈ្មោះ វ៉ាន់ វ៉ានដេត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ ដំបង។ -វត្ថុតាងចាប់យកបាន៖ -បារីអេឡិចត្រូនិច (ម៉ាក YOOZ) ចំនួន ៧ប្រអប់ (សង្ស័យមានសារធាតុញៀន ប្រភេទអិចស្តាស៊ី) -ក្បាលឧបារីអេឡិចត្រូនិច (ម៉ាក NO VA)ចំនួន ៤៥ដើម (សង្ស័យមានសារ ធាតុញៀន ប្រភេទអិចស្តាស៊ី) -ស្លាចិន កំណត់សារធាតុញៀនមិនបានចំនួន ១កញ្ចប់។ -បារីអេឡិចត្រូនិចចំនួន ៨ដើម និងក្បាលបារីអេឡិចត្រូនិចចំនួន ៧ដើម -ប្រអប់សំបក NOVAចំនួន ៣ប្រអប់ និងកូនដបសម្រាប់ដាក់ទឹក YOOZ មួយចំនួន -ប្រាក់រៀលចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល) -ប្រាក់ដុល្លារចំនួន ៧០ ដុល្លារ -កាបូបសម្រាប់ដាក់ប្រាក់ចំនួន ០១ -ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក iPhone 17Pro Max ពណ៌ទឹកក្រូច -នាឡិកាដៃចំនួន ០១គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ចំនួន ០១សន្លឹក -លោហធាតុពណ៌លឿងចិញ្ចៀនមានដាំត្បូងពណ៌ស ចំនួន ០១ និងខ្សែដៃមានដាំត្បូង ចំនួន ០១។
ជនសង័្សយនិងវត្ថុតាង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might also like