កិច្ចពិភាក្សាទូទៅបន្ត នៃសន្និសីទប្រធានសភា និងអន្តរសភា (ISC-2)
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yousaf Raza Gilani) ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញជាសហប្រធានកិច្ចពិភាក្សាទូទៅបន្ត ក្រោមមូលបទ៖ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” នៃសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។






