សម្ដេចមហារដ្ឋសភា ឃួន សុដារី ផ្ញើសារជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងបាក់ដីនៅព្រំដែនចិន-នេប៉ាល់

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនលោក ចាវ ឡីជី (Zhao Leji)
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំង ពេលទទួលបានដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេស ចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន

You might also like