ចោរចូលគាស់ផ្ទះលួចម៉ូតូ PCX សមត្ថកិច្ចក្របួចជាប់ គឺធ្លាប់ជាប់ពន្ធនាគារ០២លើក អំពីករណីលួច មិនរាងចាល

កណ្តាល ÷ ជនសង្ស័យដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ០២លើក អំពីបទលួច ពេលចេញមកវិញមិនកែ នៅតែបន្តលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ PCX ) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាលើកទី០៣ កើតហេតុកាលពីវេលាម៉ោង ១១ ថ្ងៃចុងសប្តាហ៏កន្លងទៅ ( ២៩សីហា២០២៦) នៅចំណុចភូមិលេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅក្នុងភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ លាប ប៊ុនឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២លើក ក្នុងករណីលួច។
វត្ថុតាងចាប់យក : ម៉ូតូ០១គ្រឿងម៉ាកHONDA PCX ពណ៌ប្រផេះ
ពាក់ស្លាកលេខភ្នំពេញ1IQ-6877 ត្រូវជនសង្ស័យ កាច់ស្លាកលេខបោះចូលក្នុងស្មៅ (ជារបស់ជនរងគ្រោះរកឃើញវិញ ) -ដែកគាស់០១ដើម – មេសោ០១ -ខ្សែលោហធាតុពណ៌ទង់ដែង០១ខ្សែ – ធ្វើឲ្យខូចខាតកាមេរ៉ាសុវត្ថិភាព០១គ្រឿង។
មុនវេលាកើតហេតុ ប្រពន្ធនិងកូនជនរងគ្រោះបានទៅលេងស្រុកកំណើត ឯជនរងគ្រោះក៏បានចេញទៅធ្វើការដោយទុកម៉ូតូនៅក្នុងផ្ទះ ភ្លាម លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ រហូតឈានទៅ ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដែកគាស់ ទៅគាស់សោរទ្វារផ្ទះរបស់ជនរងគ្រោះដើម្បីលួចយកម៉ូតូ ប្រាកដមែន។ ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

You might also like