លោក ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងកសិកម្ម ចូលរួមជូនដំណើរសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្មជាង ៥០០នាក់ បានចូលរួមជូនដំណើរសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាចុងក្រោយ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ថ្នាក់ដឹកនាំក្រសួង បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី សុខ កែវ ព្រមទាំងក្រុមគ្រួសារនិងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ របស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានអញ្ជើញទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

You might also like