ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ ​យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃសភាពការណ៍តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ ជូនដល់អនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២២រូប មកពី១៨ប្រទេស ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើ បទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាង ប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែន នៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន។

You might also like