ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ៖ បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា យន្តហោះដែលដឹកបេសកជនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងលោក Jared Kushner បានទៅដល់ទីក្រុងមូស្គូហើយនៅថ្ងៃទី៥ខែកញ្ញានេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ TASS របស់រុស្ស៊ី យន្តហោះធុរកិច្ចមួយគ្រឿងដែលអាចដឹកលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ។
ប្រភពមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដដែល ថា យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Vnukovo ។
តាមរបាយការណ៍ ក្បួនរថយន្តដែលនឹងជួបជាមួយក្រុមអ្នកចរចាអាមេរិក ក៏បានមកដល់អាកាសយានដ្ឋាន Vnukovo នោះដែរហើយ៕

You might also like