លោក Trump ៖ កាណាដា នឹងមិនអាចសង្គ្រោះបានទេ ប្រសិនបើអាមេរិកបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្ម
ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា ប្រទេសនេះនឹងជួបបញ្ហាធំ។
លោកប្រធានាធិបតីបាននិយាយថា ប្រទេសកាណាដាបានធ្វើពាណិជ្ជកម្ម៩៥%របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ទទួលបាន៦៦,៣៥%នៃការនាំចេញសរុបរបស់ប្រទេសកាណាដាក្នុងខែកក្កដា ដែលធ្លាក់ចុះពី ៦៩,៣៩% ក្នុងខែមិថុនា និង ៧២,៦៤% កាលពីមួយឆ្នាំមុន។
អតិរេកពាណិជ្ជកម្មរបស់ប្រទេសកាណាដា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែកក្កដា ខណៈការនាំចេញផលិតផលថាមពលនិងលោហៈបានធ្លាក់ចុះ ហើយការនាំចូលបានកើនឡើងត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលការដំឡើងពន្ធថ្មី៥០% របស់ទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមបង្ហាញនៅក្នុងស្ថិតិ។
យោងតាមស្ថិតិរបស់ប្រទេសកាណាដាបានឲ្យដឹងថា អតិរេកពាណិជ្ជកម្មមានចំនួន៥៥៧លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងអតិរេកខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំមានចំនួន ៤,២ ពាន់លានដុល្លារកាណាដា ដែលបានបង្ហាញកាលពីមួយខែកន្លងទៅនេះ។






