ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល
ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ដែលជិះម៉ូតូជាមួយមិត្តភ័ក្ដិបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ដេីម្បីឲ្យសមត្ថកិច្ចជួយធ្វេីស្រាវជ្រាវរកមុខជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។






