បងប្អូនប្រជាពលរដ្ឋជាច្រេីនកុះករ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ភ្ញាក់ផ្អេីលនិងខ្ពង់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋជាច្រេីនកុះករ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ភ្ញាក់ផ្អេីលនិងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងក្រុមគ្រួសារ ដោយមានការចោមរោមទទួលស្វាគមន៍ និងថតរូបអនុស្សាវរីយ៍ជាច្រេីន ពោរពេញដោយការគោរពស្រលាញ់ និងភាពស្និទ្ធស្នាលបំផុត។
ទន្ទឹមនឹងនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសារបានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រួមមានភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកលេងកម្សាន្ត ព្រមទាំងទស្សនាទស្សនីយភាពនានា រួមមានស្តង់ម្ហូបអាហារជាច្រេីនសម្បូរបែបនៅផ្លូវថ្មើរជើងចតុមុខ។
រាជធានីភ្នំពេញថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។






