ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានបង្ក្រាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យជាស្រ្តីចំនួន០១នាក់ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ម៉ន វាសនា (ហៅរស្មី) ភេទស្រី អាយុ៣២ឆ្នាំ មុខរមុខរត់តុ មានទីលំនៅបច្ចុប្បន្នស្ថិត នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦កញ្ចប(ទម្ងន់២២.២២ក្រាម) ទូរសព្ទចំនួន០១គ្រឿង,ម៉ូតូ១គ្រឿង (ម៉ាកBeat), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១ សន្លឹក,ខ្សៀជក់គ្រឿងញៀនចំនួន២ រួមនិងឧបករណ៍ ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យជាស្ត្រី រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

You might also like