ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរជនអូស្ត្រាលី នៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុងពិធី «Last Post Ceremony» នៅប្រទេសអូស្ត្រាលី។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កា ដើម្បីសម្តែងនូវការគោរព និងរំលឹកដល់ដួងវិញ្ញាណក្ខន្ធរបស់វីរជន ក៏ដូចជាកងកម្លាំងអូស្ត្រាលីទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិមាតុភូមិរបស់ខ្លួន។













