កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក ស្រាវជ្រាវ ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីកាតុលាការ ខេត្តមណ្ឌលគីរី
មណ្ឌលគីរី ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក បានចុះអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ ដោយទទួលបានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក។
នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ទីតាំងកើតហេតុ ចំណុចភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដីកាចាប់ខ្លួន លេខ ២៦៧ “ច” ដចន ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ចេញដោយលោក ចាន់ដា រ៉ាវង្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តមណ្ឌលគិរី ឈ្មោះហុង វិបូ(ហៅ ប៉យ)ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ
អាសយដ្ឋាន ភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។






