ជនសង្ស័យ ០២នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី ចោរកម្ម,លួចកាត់ខ្សែភ្លើង

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និង កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបន្ដធ្វេីការស្រាវជ្រាវលេីករណី: (ចោរកម្ម,លួចកាត់ខ្សែភ្លើង) ចេញពីម៉ូទ័ររបស់ ក្រុមហ៊ុន Yong De Xin ដែលមាន ឈ្មោះ Shi Yu Qing សញ្ជាតិចិន អ្នកគ្រប់គ្រងជាដេីមបណ្ដឹង ស្នាក់នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយការចុះស្រាវជ្រាវកំលាំងផ្នែកព្រហ្មទណ្ឌកំណត់លេីមុខសញ្ញា០២នាក់ សង្ស័យចូលលួចកាត់ខ្សែភ្លើង, -លួចម៉ូទ័របូមទឹកចំនួន ០១គ្រឿង ,- ម៉ូទ័រខ្សែពានឥដ្ឋចំនួន ០២គ្រឿង, – លួចកាត់ខ្សែភ្លើងផងដែរ។
ជាក់ស្ដែងបានឃាត់ជនសង្ស័យ ចំនួន០២នាក់ មាន :១ -ឈ្មោះ ហ៊ន សាន ភេទប្រុស អាយុ៣០ឆ្នាំ , ២- ឈ្មោះ នី ង៉ែត ហៅ(វ៉ិត )ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាកខេត្ដចាត់ការបន្តតាមនីតិវិធីច្បាប់! ៕

You might also like