បង្ក្រាប០២ករណី ជួញដូរ រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់
ក្រុងប៉ោយប៉ែត ៖ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា នៅវេលាម៉ោង១៩និង០០នាទី មានករណីជួញដូរដោយខុសច្បាប់នៅចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបញ្ជា កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន១៥នាក់ និងដកហូតវត្ថុតាងមានដូចខាងក្រោម :
ករណីទី១: នៅវេលាម៉ោង ១៩និង០០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ប្រុស ជនជាតិខ្មែរ ។
-វត្ថុតាងដកហូតរួមមាន :
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច ។
២.ទូរស័ព្ទម៉ាកសាំសុង ចំនួន០១គ្រឿង ។
ករណីទី២ នៅវេលាម៉ោង ២៣និង០០នាទី ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ប្រុស ជនជាតិខ្មែរ ។
-វត្ថុតាងដកហូតរួមមាន :
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច ។
២.ទូរស័ព្ទ ចំនួន០៣គ្រឿង ។
៣.សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើការសួរនាំ និងធ្វើតេស្តស្វែងរកសាធាតុញៀន ជាលទ្ធវិជ្ជមាន(+)ទាំង១៥នាក់ ។
ជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។






