រថយន្តMazda បុកកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់
ភ្នំពេញ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅ យប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធីចំណុចមុខបុរីមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Mazdaបើកបុកកិនម៉ូតូរបស់គាត់។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេមាន បុរសម្នាក់បើករថយន្តMazdaមួយគ្រឿងពាក់ស្លាកលេខរដ្ឋ10-2-2376 តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើបររថយន្តបានបត់ចូលក្នុងបុរី ហើយក៏បុកកិនជាមួយម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1GG-3874បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តដើរបង់បោយចូលបុរីធ្វើមិនដឹង។
ក្រោយកើតហេតុគេឃើញមានតំណាងភាគីទាំងសងខាង កំពុងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕






