វឌ្ឍនភាពនៃការដោះស្រាយ និងលទ្ធផលសម្រេចបានចំនួន៣ ផ្អែកតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត់ត្រា) ប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ក្នុងការដឹកនាំសម្របសម្រួលការសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាព និងចំណាត់ការដោះស្រាយបញ្ហាក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រោយយាយ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

វឌ្ឍនភាពនៃការដោះស្រាយ និងលទ្ធផលសម្រេចបានផ្អែកតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត់ត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ក្នុងការដឹកនាំសម្របសម្រួលការសាងសង់៖ា – គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនបានចំនួន ៥៩៨ផ្ទះ. -ចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% បានចំនួន ៥,៩៧០បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោងជ្រោយយាយ សម្រេចបានប្រមាណ ៦០%។

ដើម្បីការពារផលប្រយោជន៍អតិថិជន និងធានាដំណើរការដោះស្រាយ ក្រសួងបានផ្អាកចរាចរលើអចលនទ្រព្យរបស់ក្រុមហ៊ុន និងលោក ឡេង ភត្រា ព្រមទាំងកំពុងស្វែងរកដៃគូវិនិយោគសមស្រប ដើម្បីលក់ទ្រព្យសកម្មយកមកទ្រទ្រង់ដំណើរការសាងសង់បន្ត។

ក្រសួងបានស្នើឱ្យអតិថិជនប្រមាណជាង ៣៥ ០០០គ្រួសារ នៅទូទាំងប្រទេស បន្តចូលរួមអនុវត្តវិធានការនានាក្រោមយន្តការសម្របសម្រួល ដោយស្មារតីយោគយល់ និងអធ្យាស្រ័យ។ ជាមួយគ្នានេះ ក្រសួងបានតម្រូវឱ្យភាគីក្រុមហ៊ុន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណើរការដោះស្រាយតាមយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីការពារប្រយោជន៍អតិថិជនជាអាទិភាព៕ ផ្សាយ៖

You might also like