តើការចូលមកពិនិត្យ ឬអនុវត្តសកម្មភាពផ្សេងៗរបស់ភាគីថៃ នៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតគឺជារឿងត្រឹមត្រូវដែរឬទេ?
ភ្នំពេញ ៖ ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ការដែលលោក Prapas Sornchaidee បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) ចូលមកពិនិត្យអគារមួយចំនួននៅទិសអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីសត ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយគ្មានការអនុញ្ញាតពីកម្ពុជា ត្រូវបានចាត់ទុកស្មើនឹងការអនុវត្តអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា ដែលជាសកម្មភាពខុសច្បាប់។ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការយកលេសបង្ក្រាបបទល្មើស ដើម្បីរំលោភបំពានលើដែនដីរបស់កម្ពុជា៕
ប្រភព ៖ (PRU)






