ធ្លាយដំណឹងក្ដៅគគុក! កូនប្រុសស្តេចថៃម្នាក់ទៀតហើយ បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្រ្គោះបន្ទាន់នៅម៉ាឡេស៊ី

ថ្មីៗនេះ មហាជនថៃកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអាការជំងឺរបស់កូនប្រុសស្តេចរាមាទី ១០ មួយរូប ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា កូនប្រុសមួយរូបនេះ មានឈ្មោះថា Chakriwat Vivacharawongser ឬ Ong មានអាយុ ៤៣ ឆ្នាំ ជាកូនប្រុសទី ៣ ស្ថិតក្នុងចំណោមកូនប្រុសបង្កើតទាំង ៤ នាក់ ដែលស្តេចអង្គនេះបានកាត់កាល់ និងនិរទេសចេញពីប្រទេសជាមួយម្តាយកាលពី ៣០ ឆ្នាំមុន ដោយសារតែបញ្ហាផ្ទៃក្នុង។
ក្នុងនោះ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅនេះ លោក Ong បានទម្លាយវីដេអូ និងរូបភាពខ្លួនឯង ដែលស្ថិតនៅក្នុងស្ថានភាពប្រកាច់បែកពពុះមាត់ និងកំពុងតែត្រូវគ្រូពេទ្យសង្រ្គោះបន្ទាន់ ដែលធ្វើឱ្យមហាជនថៃមានការអាណិតអាសូរជាខ្លាំង។
លោកបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពជំងឺរបស់ខ្លួនហាក់កាន់តែដុនដាបទៅៗ ដែលកំពុងប្រឈមនឹងការធ្លាក់ខ្លួនដេកនឹងគ្រែ ឬអាចនឹងបាត់បង់ជីវិតទៀតផង ជាពិសេសគឺត្រូវការការវះកាត់ខួរក្បាលជាបន្ទាន់។
គួរឱ្យដឹងដែរថា លោក Ong មានជំងឺដុំសាច់ក្នុងប្រព័ន្ធសរសៃប្រសាទប្រភេទទីពីរ (Neurofibromatosis Type 2 – NF2 ) វាគឺជាប្រភេទជំងឺតំណពូជដ៏កម្រមួយ ដែលបណ្តាលឱ្យរាងកាយងាយនឹងកើតមានដុំសាច់នៅតាមសរសៃប្រសាទ ខួរក្បាល និងខួរឆ្អឹងខ្នង។
ដោយឡែក លោក Ong បានកើតជំងឺនេះតាំងពីនៅវ័យកុមារមកម្ល៉េះ ហើយក៏បានឆ្លងកាត់ការវះកាត់ជាច្រើនដងមកហើយដែរ តែមើលទៅស្ថានភាពនៅមិនប្រសើរឡើងទាល់តែសោះ ហើយពេលនេះលោកកំពុងតែស្នាក់នៅ និងព្យាបាលនៅឯប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ ករណីនេះបានធ្វើឱ្យប្រជាជនថៃជាច្រើន កំពុងនាំគ្នាវែកញែកមិនដាច់ថា តើស្តេចរាមាទី ១០ មានអើពើជួយកូនប្រុសឬក៏អត់ ព្រោះក្រៅពីត្រូវឪពុកកាត់កាល់ចោលហើយ ថ្មីៗនេះលោក ក៏បានប្រកាសកាត់កាល់បងប្អូនបង្កើតរបស់ខ្លួនចោលដែរ ពោលគឺពេលនេះ អតីតព្រះរាជបុត្រាមួយរូបនេះ នៅសល់តែខ្លួនមួយប៉ុណ្ណោះ៕

You might also like