គ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿន ធ្លាក់ក្រោមផ្លូវ

ខេត្តកំពង់ស្ពឺ៖ ករណីរថយន្ដធ្លាក់ផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រ៩៤+៦០០ ទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សមត្ថកិច្ចប្រចាំការផ្លូវល្បឿនលឿនមានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2CM-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពតជារថយន្ដរត់ឈ្នួលដឹកភ្ញៀវ១នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិខិតឆ្លងដែនលេខP1629466D ស្នាក់នៅខេត្តព្រះសីហនុ ។
មុនកេីតហេតុរថយន្ដបេីកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកេីតលុះដល់ចំណុចខាងលើបានរេចង្កូតទៅខាងស្ដាំដៃរួចបានបុករនាំងដែកសុវត្ថិភាពផ្លូវល្បឿនលឿនបណ្ដាលឲ្យរថយន្ដបោះពួយធ្លាក់ចុះក្រោមផ្លូវល្បឿនលឿនបណ្ដាលឱ្យគ្រោះថ្នាក់អ្នកដំណេីរ និងខូចខាតសម្ភារៈស្រ្ដីជនជាតិ ហ្វីលីពីនរងរបួសធ្ងន់ត្រូវបានក្រុមការងារនិងសមត្ថកិច្ចជួយអន្ដរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីជួយសង្គ្រោះនៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អអិការនគរបាលស្រុកភ្នំស្រួចបានទទួលអ្នកបេីកបររថយន្តខាងលេីនិងរថយន្ដយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចាត់ការតាមនីតិវិធីបន្ដ៕

You might also like