ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យកាស៊ីណូ ធីជី ហ្គេនទីង បន្តរឹតបន្តឹងការលេងល្បែងតាមប្រព័ន្ធអនឡាញ និងតាមបណ្តាកាស៊ីណូក្នុងខេត្ត
(មណ្ឌលគិរី):-ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់សកម្មភាពល្បែងស៊ីសង គឺជាការងារដែលត្រូវការការត្រួតពិនិត្យជាប្រចាំ និងការចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងពាក់ព័ន្ធ ដើម្បីធានាថាការណែនាំ និងវិធានការរដ្ឋបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។






