គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបនិងម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៦។ នៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹងផ្លូវ៥២៨ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឲ្យភ្ញាក់ផ្អើលពេញផ្លូវ ដោយសាររថយន្តសេរីទំនើប១គ្រឿងបានបុកគ្នាជាមួយនិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំតែមិនមានអ្នករងរបួស។
នៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាកសឺដេសពាក់ស្លាកលេខកម្ពុជា B-SL-568 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នានិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំតែសំណាងល្អអ្នកបើកបរមិនរងរបួស ។ ប៉ុន្តែមានការជជែកវែកញ៉ែកគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរតាមឈប់មើលពេញផ្លូវ។
ក្រោយកើតហេតុស្រាប់តែគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងឆ្លងកាត់ក៏ឃើញចុះមកធ្វើការសម្របសម្រួលនិងបានចេញថ្លៃជួសជុលទៅឲ្យភាគីខាងម៉ូតូកង់បី ចំណែករថយន្តយកទៅជួសជុលខ្លួនឯង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

You might also like