សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និងក្រុង នៅខេត្តកណ្តាល ចំនួន៥រូប
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និងក្រុង នៅខេត្តកណ្តាល ចំនួន៥រូប។ នេះបើតាមអនុក្រឹត្យដែកបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។
តាមរយៈអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មន្ត្រីរាជការដែលត្រូវផ្ទេរភារកិច្ចចំនួន៥រូប នៅខេត្តកណ្តាល មានដូចខាងក្រោម៖
ទី១– លោក ថន សុខណ្ណា ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក
ទី២– លោក ឃឹម សំភារ ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម
ទី៣– លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង
ទី៤– លោក អ៊ូច សៅវឿន ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកពញាឮ
ទី៥– លោក លីវ វណ្ណថេង ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖






