រដ្ឋបាលស្រុកសំឡូត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមដងអូរ ស្ទឹង
រដ្ឋបាលស្រុកសំឡូតអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមដងអូរ ស្ទឹង។ ដោយយោងតាមស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់តាំងពីយប់ថ្ងៃទី២៣ មកដល់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះមិនរាំងនៅឡើយទូទាំងស្រុកសំឡូតដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងតាមដងអូរតូច និងស្ទឹងពីតិចទៅមធ្យម ព្រមទាំងមានលិចផ្លូវលំតាមភូមិ ឃុំ មួយចំនួន។






