បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះប្រឡាយ ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ( បានប្រើប្រាស់វិធានការជំនាញ) ស្ថិតក្នុងភូមិត្រាំចានឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម ៖
១/ឈ្មោះប៉ុល តនភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចានឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
+ដកហូតសម្ភារៈវត្ថុតាងមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៤៨កញ្ចប់ ០៣កញ្ចប់ធំនឹងចំនួន៤៥កញ្ចប់តូច។
២/ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់(wy)ពណ៍ផ្កាឈូកចំនួន១៩គ្រាប់
៣/ឧបករណ៍ប្រើប្រាស់និងសម្ភារះវេចខ្ចប់សារធាតុញៀនមួយចំនួន។
ជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននិងសាកសួរបំភ្លឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត។






