មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តចុះល្បាតយ៉ាងសកម្ម និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»

មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ ចំនួន០៨ នាក់ បានចុះប្រតិបត្តិការបង្ក្រាប ការរុករាន ទន្ទ្រានដី និងដាំដំណាំ បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត(មិនជួបម្ចាស់) អញ្ញាតជន នៅចំណុចអូរតាឡង់ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។ ក្រុមការងារបានចាត់វិធានកា រច្បាប់បង្រ្កាបការលួចដាំដំណាំលើផ្ទៃដីកាប់រុករាន ដីទំហំចំនួន ០,១ហិកតា ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។
មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»សរុប ៣៥ករណី ក្នុងនោះ៖
១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៣.០៧ហិកតា ចំនួន ២៤ករណី
២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥១ហិកតា ចំនួន ៥ករណី
៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី
៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី
៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ២ករណី
អនុលោមតាមយុទ្ធនាការជំហាន២.១ ដើម្បីធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែឬត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សកំពុងបន្តស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកអត្តសញ្ញាណជនល្មើស និងអ្នកនៅពីក្រោយខ្នង យកមកចាត់ការតាមផ្លូវច្បាប់ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ៕

You might also like