ឆ្មក់​ឡោម​ព័ទ្ធ​ហាង​កាហ្វេ​ លួចបង្កប់​សេវា ចំនួន​ ១១ ទីតាំង​ នៅ​ម្ដុំ​ត្រឡោក​បែក​

ភ្នំពេញ ៖ នៅ ​យប់​ ថ្ងៃ​ទី​ ២៥​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦​ កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ​ បាន​ឆ្មក់​ឡោម​ព័ទ្ធ​ទីតាំង​ហាង​កាហ្វេ​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ​៥៩៨​ សង្កាត់​ទឹកល្អក់​ទី ១​ និង​ សង្កាត់​បឹងកក់​ទី ២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។
ប្រភពព័ត៌មានបានឱ្យដឹង ក្នុងប្រតិបត្តិការនេះ កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ​ បានសហការ​ជា​មួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួល​គោក​ បាន​ឆ្មក់​ឡោម​ព័ទ្ធ​ទីតាំង​ហាង​កាហ្វេ​​បង្កប់សេវាកម្ម​ផ្លូវ​ភេទ​សរុបចំនួន​ ១១ ទីតាំង​ នៅ​ម្ដុំ​ត្រឡោក​បែក​ និង ឃាត់​ខ្លួនមនុស្ស​ប្រុស​ស្រី​បាន​ជា​ច្រេីន​នាក់​។
ក្រោយ​ពី​ប្រតិបត្តិការ​រួច​ កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ​ បាន​ឃាត់​មនុស្ស​ប្រុស​ស្រី​ទាំង​អស់ ទៅ​អាវុធហត្ថ​រាជធានីភ្នំពេញ​ ដេីម្បី​ធ្វេី​ការ​សាកសួរ​ និង ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

You might also like