សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ ទៅចូលរួមការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026”
សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ ទៅចូលរួមការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026” នៅប្រទេសឥណ្ឌូនេស៊ី ខេត្តស៊ូម៉ាត្រាខាងជើង ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជាសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនី នៃសហព័ន្ធកីឡាវស៊ូកម្ពុជាចំនួន ៨ នាក់ ចូលរួមការប្រកួត លើប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង )។សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់នោះ រួមមាន លោក ម៉ៅ ចន្ថាវុធ ជាប្រធានប្រតិភូ , លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹក , កីឡាការិនី សេង សុភា , កីឡាការិនី ស៊ុនឆវី , កីឡាការិនី ណៃ ស៊ីម , កីឡាការិនី ស៊ុន យីន , កីឡាការិនី ជា ស្រីមុំ និងកីឡាការិនី ឈ ខេង ៕






