រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅតាមទីទួលសុវត្ថិភាព

បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសីរីសោភ័ណ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទឹកថ្លា បាន អញ្ជើញនាំយកស្បៀងសង្គ្រោះបន្ទាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពដែល ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារតែទឹកជំនន់នៅក្នុងសង្កាត់ទឹកថ្លា ភូមិសាស្ត្រក្រុងសិរីសោភ័ណ។
ជាមួយ គ្នា នោះឯកឧត្តម អ៊ុំ រាត្រី បន្តធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាលនៃការរងគ្រោះដោយសារតែទឹកជំនន់នេះសូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
មួយវិញទៀតណែនាំបន្ថែមឱ្យបងប្អូនពលរដ្ឋបង្កេីនការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ចំពោះកូនចៅតូចៗមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡេីយក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។ ឯកឧត្ដម បញ្ជាក់ ថា ក៏បានបញ្ជាក់ថា ទឹកជំនន់ដែលបានជន់លិចផ្ទះសំបែងបងប្អូន ដោយសារតែទឹកបានស្រុងមកពីប៉ែកខាងលើនៃក្រុងប៉ោយប៉ែត ទេីបបណ្តាលឱ្យទឹកស្ទឹងសិរីសោភ័ណ គួបផ្សំជាមួយទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាផង ទេីបទឹកមានការកេីនឡេីងប៉ះពាល់ដល់ផ្ទះសំបែងបងប្អូនពលរដ្ឋ តាមដងស្ទឹង ក៏ដូចជាតំបន់ទំនាប់មួយចំនួន។
ឯកឧត្ដម ក៏បានណែនាំដល់អាជ្ញាធរត្រូវមានការដាក់កម្លាំងយាមកាមការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ។ ពិសេសក្រុមគ្រូពេទ្យត្រូវប្រចាំការ២៤ម៉ោង២៤ម៉ោងដើម្បីពិនិត្យព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ។

You might also like