ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងនិវត្តន៍មកកាន់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលប្រមាណ ១ខែកន្លងមកនេះ។

You might also like