លោក ង៉ា លីហុង ប្រធានមន្ទីរ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្ត ក្រោយពីទទួលរងនូវជំនន់ទឹកភ្លៀង ដើម្បីធ្វេីការជួសជុលបឋម

លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្ត ទាំង៤ ក្នុងស្រុកសាលាក្រៅ ដែលរងផលប៉ះពាល់ និងខូចខាត ដោយសាជំនន់ទឹកភ្លៀង ស្ថិតក្នុងស្រុកសាលាក្រៅ ដើម្បីធ្វើការជួសជុល កែលម្អបឋម។ ប៉ុន្តែដោយសារ ស្ថានភាពដីនៅសើមផ្នែកខាងក្រោម គឺពុំទាន់អាចយកគ្រឿងចក្រ ឬរថយន្តដឹកធ្ងន់ ចូលទៅជួសជុលបាន។
សូមជម្រាបជូនថា: ចាប់ពីថ្ងៃទី ២៣-២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ខេត្តប៉ៃលិនបានទទួលនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ប៉ះពាល់និងខូចខាតដល់ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្តជាដើម។ ក្នុងនោះប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ ទាំង៤ប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់និងខូចខាតមួយចំនួនផងដែរ។

You might also like