ជនសង្ស័យ៥នាក់ ឃាត់ខ្លួនពាក់ព័ន្ធករណី លួច និងចរាចរណ៍អាវុធ សម្រាប់ប្រហារផ្សេងទៀត(លួចកាត់ខ្សែភ្លើង និងលួចសម្ភារៈផ្សេងៗ)
ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្វក្រុងបាវិត ឃាត់ខ្លួនពាក់ព័ន្ធករណី លួច និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត(លួចកាត់ខ្សែភ្លើង និងលួចសម្ភារផ្សេងៗ)។
នគរបាលក្រុងបាវិតបានអោយដឹងថាចំនួន៥នាក់ មានឈ្មោះ ១ មាស វុធ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង វត្ថុតាងចាប់យករួមមានកាំបិតតាំងតោដងពណ៍លឿងចំនួន០១ដើម សោតាន់មុខពីរចំនួន០២ ។
២ឈ្មោះ វ៉ាន់ សុផា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ
ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង វត្ថុតាងចាប់យករួមមាន កាំបិតតាំងតោដងជ័រពណ៍ខៀវចំនួន០១ដើម ទូរស័ព្ទដៃម៉ាក TECNO ពណ៍ប្រាក់ចំនួន០១គ្រឿង
ម៉ូតូម៉ាកHONDA TODAY ពណ៍ខៀវ គ្មានផ្លាកលេខចំនួន០១គ្រឿង ។
៣ឈ្មោះកុច រឺក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត វត្ថុតាងចាប់យករួមមាន ពិល ពាក់ក្បាលចំនួន០១ និងជាគូរគន ។
៤ឈ្មោះ ឈន់ ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប វត្ថុតាងចាប់យករួមមានកាំបិតតាំងតោចំនួន០១ ដងពណ៍ខ្មៅ កន្ត្រៃចំនួន០២ កូនកាំបិតចំនួន០២ សោម៉ាឡេតចំនួន០១ ដង្កាប់កាត់ខ្សែភ្លើងចំនួន០១ ទូណាវីសចំនួន០១ កាបូបស្ពាយពណ៍ខ្មៅចំនួន០១ ទូរស័ព្ទដៃម៉ាក REALME ពណ៍ខៀវ ចំនួន០១គ្រឿង។
និងទី៥ ឈ្មោះ ខឹម ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
វត្ថុតាងថង់កៅស៊ូស្ពាយចំនួនមួយ ខ្សែភ្លើងចំនួន០២ដុំ ដង្កាប់កាត់ខ្សែភ្លើងចំនួន០១
កន្ត្រៃចំនួន០១ កាំបិតកាត់ខ្សែភ្លើងចំនួន០១ ម៉ាឡេងចំនួន០១ ទូរឺវីសមុខពីរចំនួន០១ ។
ប្រភពបន្តថា ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត និងចង្អុលជំនាញបន្ថែមពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បញ្ជាកម្លាំងសមត្ថកិច្ចជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ស្រាវជ្រាវបង្ក្រាបករណី លួច និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត(លួចកាត់ខ្សែភ្លើង និងលួចសម្ភារផ្សេងៗ) នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវបង្ក្រាប ក្រុមចោរលួចកាត់ខ្សែភ្លើង និងលួចសម្ភារៈផ្សេងៗនៅក្នុង សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សរុបបានជនសង្ស័យសហការជាមួយផ្នែកគ្រឿងញៀនជនសង្ស័យទាំង៥នាក់ខាងលើតេស្តទឹកម៉ូតមានសារធាតុញៀនវិជ្ជមាន (+)។
ជនសង្ស័យ សមត្ថកិច្ចជំនាញ បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលបាវិត កសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕






