ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីអំពើ លូចមានស្ថានទម្ងន់ទោ(ឆក់) នៅចំណុចផ្លូវ៦៩បេតេ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២
ភ្នំពេញ ៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានចាត់អោយលោកវរសេនីយ៍ទោ នូ ប្រីយសត្យា ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ , កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីអំពើ លូចមានស្ថានទម្ងន់ទោ(ឆក់) នៅចំណុចផ្លូវ៦៩បេតេ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១២ម៉០០នាទី ។






