បុរសម្នាក់ជាសង្សារ បាញ់សម្លាប់ស្ត្រីម្នាក់ជាសង្សារនិងគ្នា រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋម មានករណីបុរសម្នាក់បានប្រើប្រាស់អាវុធបាញ់សម្លាប់ស្ត្រីម្នាក់ដែលត្រូវបានរាយការណ៍ថា ជាសង្សារនឹងគ្នា រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលនៅតំបន់អូរ២ ក្រុងព្រះសីហនុ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបឋម ស្ត្រីរងគ្រោះត្រូវបានគេរាយការណ៍ថា មានស្វាមី និងកូនរួចហើយ។
យ៉ាងណាមិញ មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាដ៏រន្ធត់នេះ និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីខាងលើ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ៕






