ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ់ និងអាជ្ញាធរស្រុកបាកាន ចុះពិនិត្យដោយផ្ទាល់ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត គឺនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលមានគ្រោះធម្មជាតិ ដើម្បីជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាអាជ្ញាធរដែនដី លោកតែងតែចុះពិនិត្យមើលតម្លៃ និងស្វែងរកដំណោះស្រាយ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅចំពោះមុខ ព្រមទាំងគិតគូរពីបញ្ហាស្បៀងអាហារ និងការស្តារឡើងវិញ ៕






