ព្រាត់ទាំងអាល័យ គ្មានថ្ងៃវិលត្រទ្បប់មកវិញ ជិតដល់ថ្ងៃចូលរោងការ បុរសជាគូរដណ្ដឹងស្លាប់ចោលគ្នាមិនបានលា
ភ្នំពេញ ៖ នៅវេលាយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅលេីផ្លូវបេតុងអគ្គិសនីថ្មីទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ព្រាត់ទាំងអាល័យគ្មានថ្ងៃវិលត្រទ្បប់ជិតដល់ថ្ងៃចូលរោងការបុរសជាគូរដណ្ដឹងស្លាប់ចោលគ្នាមិនបានលា សូម្បីមួយម៉ាត់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បងប្អូនម្ដាយបង្កេីតនិងនារីជាគូរដណ្ដឹងស្រែកទ្រហូរយំក្រោមដំណក់ទឹកភ្លៀង គួរអោយសង្វែគ នៅលេីផ្លូវបេតុងអគ្គិសនីថ្មីទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕






