ជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បង្ក្រាបពាក់ព័ន្ធនឹងករណីគ្រឿងញៀន
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា កើត វណ្ណារេត នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន៣នាក់ ស្រី១នាក់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅត្រង់ចំណុចភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រីយ៍ ធិន ស៊ិនដេតបានឲ្យដឹងថា ដំបូងកម្លាំងជំនាញបានខិតខ្លួនជនសង្ស័យជាជនបរទេសចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖១, ឈ្មោះ Lu jia xiang ភេទប្រុស អាយុ២៣ឆ្នាំ ,២, ឈ្មោះ An hang ភេទប្រុស អាយុ៣២ឆ្នាំព្រមទាំងដក់ហូតបានសម្ភារៈដូចជា
១.វេបសម្រាប់ជក់ចំនួន០១ដើម, ២.ក្បាលផុតខេចំនួន០២ដើម ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេតបានបញ្ជាក់ឲ្យដឹងថា÷ដោយជនសង្ស័យទាំង២នាក់បានចូលរួមសហការជាមួយសមត្ថកិច្ច ក៏បង្ហាញបានពីទីតាំងរបស់ខ្លួន សមត្ថកិច្ចក៏បានឈានថល់ការនាំខ្លួនជនជាតិចិនទាំង០១នាក់បន្តទៀតនៅផ្ទះជនសង្ស័យ ស្តិតក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត មានឈ្មោះ Lei Jing Huan ភេទស្រីអាយុ២៨ឆ្នាំ នឹងវត្ថុតាងមាន÷សម្បកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ទឹកថ្នាំពណ៌សថ្លា ចំនួន៩ដប, សម្ភារះកែឆ្នៃសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ,សម្ភារះកែឆ្នៃសម្រាប់វេចខ្ចប់ នឹងច្រកថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យនិងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។






