ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ។
ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វេីសកម្មភាពចាប់ជំរិតលេីជនរងគ្រោះឈ្មោះ ZHEN ZHIBIN ភេទប្រុស ជនជាតិចិន ស្នាក់នៅទីតាំងកេីតហេតុខាងលេី។
ក្រោយពីទទួលបានព័ត៌មានខាងលេី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វេីការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលេី ។
លុះនៅថ្ងៃ២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ ត្រង់ចំណុចភូមិចេត្តិទ្រេត ឃុំវិហារហ្លួង ស្រុកពញាំឮ ខេត្តកណ្ដាល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន ៖
១-ឈ្មោះ HUANG QIAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
២-ឈ្មោះ HUANG HUI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ HUANG HAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ LUO MIN ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងជួយសង្រ្គោះបានជនរងគ្រោះម្នាក់ឈ្មោះ CHEN ZHI BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិចេត្តិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងដកហូតរួមមាន:
-អាវុធខ្លីចំនួន០១ដើម
-កាំបិតបត់ចំនួន០១ដើម
-ញញ៉ួរចំនួន០១ដេីម និងសំភារៈផ្សេងៗទៀត។
ជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕






