ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងគ្រូឧទ្ទេសបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

វិមាន៧ មករា៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងគ្រូឧទ្ទេសបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ញើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈប្រចាំការ ឯកឧត្តមប្រធានផ្នែក, ឯកឧត្តមប្រធានក្រុមការងារចំពោះកិច្ច, ឯកឧត្តមតំណាង គជប ឯកឧត្តម លោកជំទាវក្រុមគ្រូឧទ្ទេស និងក្រុមការងារសម្របសម្រួល។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ គឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងប្រជាធិបតេយ្យមូលដ្ឋាន រួមចំណែកអភិវឌ្ឍនយោបាយភូមិ ឃុំសង្កាត់ តាមរបៀបដឹកនាំ បែបវិមជ្ឈការ និងវិសហមជ្ឈការស្របតាមច្បាប់ជាធរមាន និងស្រមតាមឆន្ទៈ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំឲ្យគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល រៀបចំបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកលើការងារនេះ ។ឈរលើមូលដ្ឋាននេះ និងដើម្បីឲ្យក្រុមការងារចំពោះកិច្ចកាន់តែមានមូលដ្ឋានបន្ថែមទៀតលើកិច្ចការងារនេះ ទើបគណៈប្រចាំការបានរៀបចំឲ្យមានការបណ្តុះបណ្តាលផ្ទៃក្នុង មុននឹងក្រុមការងារចំពោះកិច្ច ចុះទៅធ្វើការបណ្តុះបណ្តាលនៅតាមរាជធានី ខេត្តនៅពេលខាងមុខនេះ ។

You might also like