ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)នៅក្រុងបាវិត

ខេត្តស្វាយរៀង:កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីលួចមានស្ថានទម្ងន់ទោសប្រើប្រាស់មធ្យោបាយផ្សេងៗ(កាប់ប្លន់យកម៉ូតូ) នៅចំណុចភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ក្រោយពីទទួលបានព័ត៍មានរួចមក និងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាអោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ភ្លាមនោះសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុស្រាវជ្រាវតាមវិធានការជំនាញជនសង្ស័យក៏បានគេចខ្លួនបាត់ ទៅរាជធានីភ្នំពេញ សមត្ថកិច្ចបានសហការឃាត់ខ្លួនបានតែម្តង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃ និងម៉ូតូធ្វើសកម្មភាពផងដែរ។
ជនសង្ស័យ ទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

You might also like