លោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញ ប្រកាសអោយម្ចាស់រថយន្តដែលបុកលោកពូកង់បីឥណ្ឌា សូមម្ចាស់រថយន្តចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្ទាន់
ភ្នំពេញ៖ លោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ រាជធានីភ្នំពេញ ប្រកាសអោយម្ចាស់រថយន្តដែលបុកលោកពូកង់បីឥណ្ឌា រួចព្យាយាមបើកបររត់គេចចូលខ្លួនជាបន្ទាន់មកកាន់ស្នងការ ដោយលោកបញ្ជាក់ថា សូមម្ចាស់រថយន្តចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្ទាន់ ប្រទេសមានច្បាប់់មិនមែនមានឡានទំនើបធ្វើអីបានតាមអំពើចិត្តទេ តាមបទបញ្ជាឯកឧត្តមស្នងការសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ ត្រូវអនុវត្តរឿងនេះអោយបានដាច់ខាត រថយន្តខាងលើត្រូវមកទទួលខុសត្រូវចំពោះមុខច្បាប់ សូមអរគុណ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកធ្វើដំណើរ ក្រោយពេលរថយន្តស៊េរីទំនើបមួយគ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អ្នកដទៃ ប៉ុន្តែអ្នកបើកបរមិនត្រឹមតែមិនចុះមកទទួលខុសត្រូវ ឬសួរនាំស្ថានភាពជនរងគ្រោះនោះទេ ថែមទាំងហៅបក្សពួកបើករថយន្តមួយគ្រឿងទៀតមក “រំដោះខ្លួន” ចេញពីកន្លែងកើតហេតុដោយសុវត្ថិភាពយ៉ាងរលូន។
ហេតុការណ៍នេះបានកើតឡើងនៅក្នុង តំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន និងការមើលឃើញផ្ទាល់ភ្នែកពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា
ទង្វើគ្មានទំនួលខុសត្រូវ ៖ ក្រោយពេលកើតហេតុបុកប៉ះគ្នា អ្នកបើកបររថយន្តបង្កមិនបានចុះមកសម្របសម្រួល ឬពិនិត្យមើលស្ថានភាពអ្នករងគ្រោះឡើយ ដោយធ្វើព្រងើយកន្តើយដូចគ្មានរឿងអ្វីកើតឡើង ៕






