ឃាតកម្ម ! ឪពុកសម្លាប់កូនបង្កើត នៅមិនទាន់ដឹងមូលហេតុ

ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជាក់ស្តែងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ យ៉ាន វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានស្រុកត្រពាំងប្រាសាទ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ រឿន រី ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ទៅលើជនរងគ្រោះឈ្មោះ រី រ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត ។
វត្ថុតាងរួមមាន៖ អាវុធកែច្នៃ ៣ដើម និងគ្រាប់ ៤គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ៕

You might also like